中柬英词典

អំពីគេហទំព័រ

វចនានុក្រមខ្មែរ-ចិន-អង់គ្លេសនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយសម្រួលពាក្យពិបាកដល់អ្នកសិក្សាភាសាចិន ឬសំរាប់ស្វែងយល់បន្ថែមទៅលើពាក្យនិងប្រយោគ។

វចនានុក្រមនេះត្រូវបានរៀបចំឡើងជា៤ជម្រើសធំៗ៖​

ជម្រើសទី ១

វចនានុក្រម :ជាទីកន្លែងម្រាប់ស្វែងរកពាក្យពិបាកផ្សេងៗ ដែលអ្នកសិក្សាទាំងឡាយអាចវាយបញ្ចូលបាននូវភាសាចិន ភាសាអង់គ្លេស ភាសាខ្មែរ ឬស្រៈប្រកប ហើយពាក្យទាំងនោះមានការបកប្រែជាភាសាខ្មែរផងនិងអង់គ្លេសផង បន្ថែមពីលើនេះទៀតរាល់ពាក្យនីមួយៗយើងបានបង្កើតនូវប្រយោគជាឧទាហរណ៍ដើម្បីឲ្យអ្នកសិក្សាកាន់តែងាយយល់ កាន់តែពិសេសជាងនេះទៀតនោះអ្នកប្រើប្រាស់ទាំងឡាយអាចស្តាប់សំនៀងអានបានទៀតផង។

ជម្រើសទី ២

ឯកសារផ្សេងៗ :ជាទីកន្លែងផ្ទុកនូវឯកសារភាសាចិនជាច្រើនប្រភេទ ដែលអ្នកសិក្សាទាំងឡាយអាចទាញយកសម្រាប់ស្វ័យសិក្សាឬធ្វើជាឯកសារបង្រៀន។

ជម្រើសទី ៣

គំនូសអក្សរ :ជាទីកន្លែងដែលអ្នកសិក្សាទាំងឡាយអាចរៀនសរសេរ ឬទស្សនាបានទាំងគំនូសចលនានិងអចលនានៃអក្សរចិន ដោយលោកអ្នកគ្រាន់តែបញ្ចូលអក្សរចិននោះទៅក្នុងប្រអប់ស្វែងរកជាការស្រេច។​

ជម្រើសទី ៤

បំលែងអក្សរ :​ជាកន្លែងដែលអ្នកសិក្សាទាំងឡាយ អាចយកអក្សរចិនកាត់ ឬអក្សរពុម្ពមកបំលែងឲ្យទៅជាស្រៈប្រកប ឬអក្សរកាត់ ឬអក្សរពុម្ពដោយលោកអ្នកគ្រាន់តែចុចប្តូរជម្រើសខាងក្រោមជាការស្រេច មិនត្រឹមតែប៉ុណ្ណោះលោកអ្នកក៏អាចចម្លង(Copy)នូវអក្សរចិន ឬស្រៈប្រកបទាំងនោះបានទៀតផង ។